ប្លុក

GADC សហការជាមួយ WELL រៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី “ការអនុវត្តបច្ចេកទេសចិញ្ចឹមមាន់ដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ”

ផ្សាយ​ថ្ងៃ ពុធ 07, 26
ហេតុអ្វីបានជាការបញ្ចូលយេនឌ័រនៅក្នុងការពង្រឹងសិទ្ធិ និងអំណាចសេដ្ឋកិច្ចស្ត្រី មានសារៈសំខាន់?

គម្រោង៖ ការពង្រឹងអំណាចសេដ្ឋកិច្ចស្ត្រីនៅក្នុងខេត្តព្រៃវែង៖ ជំនាញអាជីវកម្ម និងការផ្លាស់ប្តូរទៅរកសមភាពយេនឌ័រ
 «ពីមុនមក ខ្ញុំធ្លាប់តែចិញ្ចឹម និងឱ្យចំណីដែលទិញមកពីផ្សារ និងលាយជាមួយត្រកួនបន្តិចបន្តួច ដោយមិនដឹងថាវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងផ្ទះ និងក្នុងភូមិ អាចយកមកកែច្នៃធ្វើជាចំណីដែលមានជីវជាតិខ្ពស់បាននោះទេ។»

ខេត្តព្រៃវែង ថ្ងៃទី ១៩ ដល់ ២០ មិថុនា ឆ្នាំ២០២៦
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) សហការជាមួយ WELL-Wellbeing Advancement បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី “ការអនុវត្តបច្ចេកទេសចិញ្ចឹមមាន់ដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ” ។ ក្នុងនោះមានអ្នកចូលរួមជាដៃគូស្វាមីភរិយាចំនួន ១៨ គូ ដែលបានសិក្សាពីជំនាញកសិកម្មប្រកបដោយនិរន្តរភាព និងការអនុវត្តផ្ទាល់។
ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាលរួមមាន៖
• ការចិញ្ចឹមមាន់ដែលបន្សាំនឹងអាកាសធាតុ៖ ការសាងសង់ទ្រុងមាន់តាមស្តង់ដារ ការបង្ការជំងឺ និងការថែទាំសុខភាពសត្វមាន់។
• ការលាយចំណីមាន់ដែលសន្សំសំចៃ៖ ការផលិតចំណីមាន់ដោយចំណាយតិច ដោយប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងសហគមន៍។
• ការដាំផ្សិត៖ ការរៀនបច្ចេកទេសដាំផ្សិត និងការចែករំលែកបទពិសោធន៍ពីក្រុមគោលដៅដែលមានជំនាញ ដើម្បីលើកទឹកចិត្តឱ្យបង្កើនប្រភពចំណូលបន្ថែម។
• ទំនាក់ទំនងដៃគូកាន់តែរឹងមាំ៖ ការលើកទឹកចិត្តឱ្យដៃគូដែលជាស្វាមី និងភរិយា រួមគ្នាក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាពកសិកម្មក្នុងគ្រួសារ។

ចំណាប់អារម្មណ៍ពីអ្នកចូលរួម៖
«វគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងថ្មីដល់ខ្ញុំប្រហែល ៧០% ដែលខ្ញុំអាចយកទៅអនុវត្តភ្លាមៗបាន។ ខ្ញុំមានអារម្មណ៍ជឿជាក់ និងមានទំនុកចិត្តក្នុងការធ្វើទ្រុងមាន់តាមស្តង់ដារ ដើម្បីធានាឱ្យមាន់មានសុខភាពល្អជាងមុន។»