កម្មវិធីស្រាវ
កម្មវិធីស្រាវ
កម្មវិធីស្រាវកម្ពុជាជួយដល់ម្ចាស់អាជីវកម្មពង្រីកអាជីវកម្មរបស់ខ្លួន
ក្រៅពីជួយម្ចាស់អាជីវកម្មរីកចម្រើនអាជីវកម្មរបស់ខ្លួនគោលបំណងធំរបស់កម្មវិធីស្រាវគឺ ម្ចាស់អាជីវកម្ម ជួយប្រជាពលរដ្ឋដែលត្រូវការជំនួយនៅក្នុងសហគមន៍(ជាយក្រុងភ្នំពេញ)តាមរយៈ
- ការបង្កើតឱកាសការងារ
- ការផ្តល់ជំនួយសប្បុរសធម៌
- បណ្តុះបណ្តាលជំនាញ
=> ដើម្បីកាត់បន្ថយភាពក្រីក្រ
ការសងត្រឡប់នៃកម្ចីរបស់ កម្មវិធីស្រាវ
- មិនសងត្រឡប់ជាសាច់ប្រាក់
មានរយៈពេល ២ឆ្នាំ អាចធ្វើឡើងជាត្រីមាស ឬឆមាស
ជាសកម្មភាពសប្បុរសធម៌ បង្កើតឱកាសការងារ និងចំណូល
ការបរិច្ចាកផលិតផល/សម្ហារៈសម្រាប់ប្រើប្រាស់
ការបរិច្ចាកផលិតផល/សម្ហារៈសម្រាប់លក់បានជាចំណូល
បណ្តុះបណ្តាលជំនាញដើម្បីទទួលបានឱកាសការងារ
បណ្តុះបណ្តាលជំនាញ និងផ្តល់សម្ហារៈតាមតម្រូវការដើម្បីអាចលក់ដូរបង្កើនចំណូល
លក្ខខណ្ឌនៃការចូលរួម
១. ត្រូវការម៉ាស៊ីន/គ្រឿងបរិក្ខារ ដើម្បីពង្រីកអាជីវកម្ម
២. មានឆន្ទៈក្នុងការសងត្រឡប់មកវិញជាសកម្មភាពសប្បុរសធម៌ បង្កើតឱកាសការងារ និងចំណូល
៣. មានប្រតិបត្តិការអាជីវកម្មចាប់ពី១ឆ្នាំឡើងទៅ
៤. មានទីតាំង ឬការិយាល័យ ឬកន្លែងលក់ក្នុងទីក្រុងភ្នំពេញ
៥. ជាអាជីវកម្មដែលមានការគិតគូរដល់បរិស្ថាន និងសង្គម
៦. ជាម្ចាស់អាជីវកម្មដែលមានការសម្រេចចិត្ត និងមានពេលវេលាលើអាជីវកម្មរបស់ខ្លួន១០០%
៧. ត្រូវមានបុគ្គលិកយ៉ាងតិច ២នាក់ តែមិនលើស ៣០នាក់
៨. ម្ចាស់អាជីវកម្មត្រូវចូលរួមសកម្មភាពប្រឹក្សាយោបល់ និងវគ្គបណ្តុះបណ្តាលជាមួយក្រុមការងាររបស់អង្គការហ្គេតស៊ី (GADC)
ម្ចាស់អាជីវកម្មដែលទទួលបានជំនួយជា គ្រឿងបរិក្ខារ/ម៉ាស៊ីន កម្មវិធីស្រាវ២០២៤
ប៊ីខេមបូ - Bees Cambo
ដៃមាស - Golden Hand
ផ្ទះទុរេនខេមមេរា - Cammera Durian Shop
រ៉ូស ឆយស៍ - Roast Choice
នាឡិនំខ្មែរ - Neal Numkhmer
ម៉ែដាម - ME DARM
មីង - ming
ម្ចាស់អាជីវកម្មដែលទទួលបានជំនួយជា គ្រឿងបរិក្ខារ/ម៉ាស៊ីន កម្មវិធីស្រាវ២០២៥
C-Network Cleaning Service - បណ្ដាញសំអាត
អេជីហ្វូត - Ag Foods
ស្ម៊ីតា - Smita
Green Lady Cambodia
H2S Swiftlet
ដំណក់ទឹក - Domnork Tek
និយម - NEYUM
