ប្លុក

កម្មវិធីស្រាវ ២០២៦ បានមកដល់ទៀតហើយ!

ផ្សាយ​ថ្ងៃ ពុធ 07, 26

📢តើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម នៅរាជធានីភ្នំពេញ ដែលកំពុងស្វែងរកម៉ាស៊ីន ឬគ្រឿងបរិក្ខារ ដើម្បីពង្រីកអាជីវកម្មរបស់អ្នកមែនទេ?

🎉កម្មវិធីស្រាវ ២០២៦ បានមកដល់ទៀតហើយ! កម្មវិធីនេះមានគោលបំណង កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ជាម៉ាស៊ីន និងគ្រឿងបរិក្ខារ ដើម្បីពង្រីកអាជីវកម្ម បង្កើតឱកាសការងារ និងចូលរួមចំណែកដល់សហគមន៍។

 

អ្នកអាចទទួលបានការគាំទ្រជាម៉ាស៊ីន ឬគ្រឿងបរិក្ខារ ដែលមានតម្លៃចាប់ពី ២,០០០ ដុល្លារ ដល់ ១០,០០០ ដុល្លារ។

 

🧡គ្មានការប្រាក់ (០% interest)

ការសងត្រឡប់មិនមែនជាសាច់ប្រាក់ ប៉ុន្តែការសងត្រឡប់ ១០០% ជាសកម្មភាពសប្បុរសធម៌ និងការបង្កើតឱកាសការងារក្នុងសហគមន៍។

 

📝បើកទទួលពាក្យចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

📚ចង់ស្វែងយល់បន្ថែមអំពីកម្មវិធី និងវិធីដាក់ពាក្យ? សូមចូលរួម កិច្ចប្រជុំណែនាំអំពីកម្មវិធីស្រាវ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០–១១:៣០ ព្រឹក នៅ BP Premium Coffee (បឹងកេងកង)។

សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីទាញយកទម្រង់ពាក្យស្នើសុំ និងស្វែងយល់ព័ត៌មានបន្ថែម៖