ប្លុក
ការផ្តល់អំណាចដល់ស្រ្តីផ្នែកសេដ្ឋកិច្ច នៅក្នុងឃុំបានខេត្តពោធិ៍សាត់ ដោយការជួយគាំទ្រពីប្រទេសអូស្ត្រាលី និងអង្គការទីភ្នាក់ងារអភិវឌ្ឍន៏សម្រាប់ស្រ្តីអន្តជាតិ (IWDA)
ផ្សាយថ្ងៃ ពុធ 06, 26
ការផ្តល់អំណាចដល់ស្រ្តីផ្នែកសេដ្ឋកិច្ច នៅក្នុងឃុំបានខេត្តពោធិ៍សាត់ ដោយការជួយគាំទ្រពីប្រទេសអូស្ត្រាលី និងអង្គការទីភ្នាក់ងារអភិវឌ្ឍន៏សម្រាប់ស្រ្តីអន្តជាតិ (IWDA) និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC)។
GADCមានសេចក្តីសោមនស្សរីករាយ ទទួលស្វាគមន៏ដំណើរទស្សនកិច្ចរបស់កញ្ញា Sarah Law លេខាទី២ និងក្រុមការងារ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា Australian Embassy, Cambodia ដើម្បីពិនិត្យនូវវឌ្ឍនភាពនៃការគាំទ្រនៃគម្រោង “ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចស្ត្រីក្នុងអាជីវកម្មខ្នាតតូច” ដោយមានការជួយគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)តាមរយៈគម្រោងកម្មវិធី Australia NGO Cooperation Program (#ANCP)។
គម្រោងនេះកំពុងជួយស្រ្តីឲ្យមានការផ្លាស់ប្តូរជីវភាពឲ្យមានការរីកចម្រើន។ ស្ត្រីម្ចាស់អាជីវកម្មខ្នាតតូចម្នាក់ ក្នុងឃុំមេទឹក បានកំពុងពង្រឹងអាជីវកម្មខ្នាតតូចគាត់ ដោយបានអភិវឌ្ឍន៍នូវចំនេះជំនាញបន្ថែមផ្នែកធ្វើអាជីវកម្ម និងហិរញ្ញវត្ថុ។ ដោយមានការជួយគាំទ្រនេះ គាត់បានពង្រីកអាជីវកម្ម បង្កើនប្រសិទ្ធផល និងបង្កើតប្រាក់ចំណូលដែលមាននិរន្តរភាព ជួយដល់គ្រួសារគាត់។
ស្ត្រីម្ចាស់អាជីវកម្មបានចែករំលែកអំពីភាពរីកចម្រើននៃអាជីវកម្ម ការកើនឡើងនៃទំនុកចិត្តលើខ្លួនឯង និងសមត្ថភាពក្នុងការធ្វើផែនការ និងគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព តាមរយះការប្រើប្រាស់ឧបករណ៍ Gender Road Map (GRM) ដែលបានជួយឱ្យស្ត្រីអាចរៀបចំផែនការអភិវឌ្ឍន៍អាជីវកម្ម និងជីវភាពគ្រួសារបានកាន់តែប្រសើរ ស្របតាមគោលការណ៍សមភាពយេនឌ័រ។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូរវាង GADC និងរដ្ឋាភិបាលអូស្ត្រាលី ក្នុងការជម្រុញផ្តល់សិទ្ធិអំណាចស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ និងបង្កើនភាពធន់ទៅនឹងបញ្ហាប្រឈមសេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ។

