ប្លុក

សូមអរគុណ ដែលបានចូលរួម កិច្ច​ប្រជុំសម្រាប់ការណែនាំអំពីកម្មវិធី និងការដាក់ពាក្យស្នើសុំកម្មវិធីស្រាវ (Thriive)

ផ្សាយ​ថ្ងៃ សុក្រ 08, 26

កម្មវិធីស្រាវ ២០២៦!

 

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួម កិច្ចប្រជុំសម្រាប់ការណែនាំអំពីកម្មវិធី និងការដាក់ពាក្យស្នើសុំកម្មវិធីស្រាវ (Thriive) នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦។ 💜🧡

សង្ឃឹមថា ម្ចាស់អាជីវកម្មទាំងអស់ ទទួលបានព័ត៌មានកាន់តែច្បាស់អំពីកម្មវិធីស្រាវ ដំណើរការដាក់ពាក្យស្នើសុំ និងទទួលបានចម្លើយចំពោះសំណួរដែលអ្នកមាន។

 

កម្មវិធីស្រាវ មានគោលបំណងរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ម៉ាស៊ីន និងគ្រឿងបរិក្ខារ ដែលមានតម្លៃចាប់ពី ២,០០០ ដុល្លារ ដល់ ១០,០០០ ដុល្លារ ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្ម និងបង្កើតឱកាសការងារដល់សហគមន៍។ ការគាំទ្រនេះ មិនគិតជាការប្រាក់ (0% Interest) ហើយការសងត្រឡប់មិនមែនជាសាច់ប្រាក់ ប៉ុន្តែការសងត្រឡប់ ១០០% តាមរយៈការបង្កើតឱកាសការងារនិងការអនុវត្តសកម្មភាពសប្បុរសធម៌ក្នុងសហគមន៍។

 

សម្រាប់អ្នកដែលខកខានចូលរួមកិច្ចប្រជុំ សូមចូលអានព័ត៌មានបន្ថែមនៅទីនេះ៖ https://gadc.org.kh/wp-content/uploads/2026/08/Presentation-about-Thriieve-Program-2026.pdf

 

📌 ផុតកំណត់ទទួលពាក្យ៖ ១៥ សីហា ២០២៦

 

📄 ស្វែងយល់បន្ថែមអំពីកម្មវិធី Thriive និងទាញយកពាក្យស្នើសុំ៖ https://gadc.org.kh/km/kh-thriive/

 

💬 សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរសំណួរ សូមចូលរួមក្រុម Telegram https://t.me/+224KtKjK0xZlYWE9