ប្លុក

ការវិភាគយេនឌ័រដែលមានភាពប្រសព្វគ្នា

ផ្សាយ​ថ្ងៃ ព្រហស្បតិ៍ 05, 24
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ អង្កការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា រួមជាមួយនឹងអង្គការ Save the Children បានធ្វើសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី “ការវិភាគយេនឌ័រដែលមានភាពប្រសព្វគ្នា” ដល់អង្គការដៃគូគម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិកុមារ។ ការវិភាគយេនឌ័រដែលមានភាពប្រសព្វគ្នាអាចរួមចំណែកជួយដោះស្រាយបញ្ហា និងតម្រូវការដែលបុគ្គល ឬអ្នកទទួលផលគម្រោងបានជួបប្រទះនៅក្នុងសហគមន៍របស់ពួកគេ ដោយសារតែ ភេទ ពូជសាសន៍ វណ្ណៈ ។ល។ សិក្ខាសាលានេះមានបុគ្គលិកតំណាងអង្គការដៃគូគម្រោងសរុប១៦នាក់ ដែលក្នុងនោះមានស្រ្តី៦នាក់ បានអនុវត្តវិធីសាស្រ្តនេះ និងចែករំលែកពីការបញ្ជ្រាបនៃការវិភាគយេនឌ័រដែលមានភាពប្រសព្វគ្នាក្នុងសកម្មភាពគម្រោងដើម្បីចូលរួមលុបបំបាត់ទម្រង់នៃការរើសអើង និងលើកកម្ពស់បរិយាបន្នសង្គមកំឡុងពេលនៃការអនុវត្តគម្រោងក្នុងប្រទេសកម្ពុជា។
គម្រោងនេះទទួលមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិស្វីស (#SIDA)។