ប្លុក

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការតស៊ូមតិបែបហ្វេមមីនីស និងការកសាងភាពធន់ផ្ទាល់ខ្លួនដល់អង្គការដៃគូរចំនួន១២ស្ថាប័ន

ផ្សាយ​ថ្ងៃ សុក្រ 06, 24
កាលពីសប្តាហ៍មុននៅថ្ងៃទី២៩ និង៣០ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការតស៊ូមតិបែបហ្វេមមីនីស និងការកសាងភាពធន់ផ្ទាល់ខ្លួនដល់អង្គការដៃគូរចំនួន១២ស្ថាប័ន។ គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺដើម្បី ៖
– ពង្រឹងអង្គការសង្គមស៊ីវិលក្នុងការបញ្ចូលការយល់ដឹងកាន់តែស៊ីជម្រៅអំពីយេនឌ័រ និងអន្តរប្រសព្វរវាងទំនាក់ទំនងនៃអំណាចដើម្បីពង្រឹងចលនាសម្រាប់សមភាពយេនឌ័រ។
– ធានាថាដៃគូពាក់ព័ន្ធរួមបញ្ចូលអាទិភាពរបស់ស្ត្រីដែលមានចម្រុះភាពក្នុងការតស៊ូមតិនាពេលអនាគតរបស់ពួកគេ។
– ជំនះឧបសគ្គទប់ទល់នឹងភាពតានតឹង និងរក្សាទស្សនៈវិជ្ជមានក្នុងការងារតស៊ូមតិ
អ្នកចូលរួមសរុបចំនួន ២៥ នាក់ រួមទាំងស្ត្រី ១៦នាក់ និងអ្នកមានពិការភាព២នាក់បានចូលរួមចែករំលែក និងរៀនសូត្រតាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម និងលំហាត់ទាក់ទងនឹងប្រធានបទលើនេះ។ យោងតាមលទ្ធផលតេស្តក្រោយវគ្គបានង្ហាញថា ចំណេះដឹងអំពីការតស៊ូមតិបែបហ្វេមមីនីស និងភាពធន់ផ្ទាល់ខ្លួនរបស់អ្នកចូលរួមមានការកើនឡើងគួរកំសម្គាល់បើប្រៀបធៀបនឹងតេស្តមុនវគ្គ។