បណ្តាញបុរសកម្ពុជា
គោលបំណងរបស់យើង
បណ្តាញបុរសកម្ពុជា (បបក) មានគោលបំណងលើកទឹកចិត្តបុរសឱ្យធ្វើការរួមគ្នាដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងលើកកម្ពស់យុត្តិធម៌យេនឌ័រ និងធ្វើជាគំរូល្អសម្រាប់មិត្តភ័ក្តិជុំវិញ និងកូនប្រុសរបស់ពួកគេ។ បណ្តាញបុរសកម្ពុជា ធ្វើការដើម្បីពង្រឹងបណ្តាញបុរសទូទាំងប្រទេស ដោយកៀងគរបណ្តាញផ្សេងៗដើម្បីធ្វើជាយុទ្ធនាការលុបបំបាត់អំពើហិង្សាលើស្ត្រី។ ជម្រុញលើកទឹកចិត្តឱ្យបុរសទាំងឡាយក្លាយជាភ្នាក់ងារផ្លាស់ប្តូរការគិតថាអំពើហិង្សាលើស្ត្រីគឺជាបញ្ហារបស់បុរស ហើយបុរសត្រូវតែដោះស្រាយបញ្ហានៃអំពើហិង្សាដោយខ្លួនឯង; ដោយចូលរួមតស៊ូមតិ និងបញ្ចុះបញ្ចូលក្នុងការជម្រុញការអនុម័ត និងការអនុវត្តច្បាប់ដែលការពារស្ត្រីពីគ្រប់ទម្រង់នៃអំពើហិង្សា។
របៀបដែលយើងធ្វើការ
បណ្តាញបុរសកម្ពុជាគឺមានយុទ្ធសាស្ត្រការងារដូចជា៖
- ផ្តល់ជាវេទិកាសម្រាប់បុរសដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលបានលើកឡើងនៅក្នុងវេទិកា។
- ផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់អង្គការក្រៅរដ្ឋាភិបាលដែលមានគោលនយោបាយ កម្មវិធី និងគម្រោងដែលរួមបញ្ចូលនូវគុណតម្លៃ និងការយល់ដឹងពីបែបបទរបស់បណ្តាញ។
- ចែករំលែកមតិ និងគំនិតដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ជាមួយក្រុមក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត តាមរយៈព្រឹត្តិបត្រដែលបានបោះពុម្ពជាទៀងទាត់ និងតាមរយៈសន្និសីទពិគ្រោះយោបល់ប្រចាំឆ្នាំ។
- ចាត់វិធានការតាមរយៈមធ្យោបាយតស៊ូមតិ និងបញ្ចុះបញ្ចូល ដើម្បីកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាលើស្ត្រីនៅកម្ពុជា។
ក្រុមនិងតំបន់គោលដៅ
ក្រុមគោលដៅរបស់យើងគឺយុវជន និងបុរស ដែលមកពីអង្គការក្រៅរដ្ឋាភិបាល អង្គការឯកជន សមាគមយុវជន សង្គមស៊ីវិល និងបុគ្គលមកពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា។ បណ្តាញបុរសកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ មានសមាជិកប្រហែល ១០០០នាក់ នៅទូទាំងប្រទេស។ បច្ចុប្បន្ន បណ្តាញបុរសកម្ពុជាកំពុងបង្កើនប្រតិបត្តិការនៅក្នុងខេត្ត និងរាជធានីចំនួនក្នុងប្រទេសកម្ពុជា។ តំបន់ប្រតិបត្តិការរបស់បណ្តាញបុរសកម្ពុជាត្រូវបានបែងចែកជា ៥ តំបន់រដ្ឋបាល។ មានអ្នកសម្របសម្រួលម្នាក់ដែលត្រួតពិនិត្យសកម្មភាព បណ្តាញបុរសកម្ពុជា នៅតាមតំបន់ និងខេត្តរៀងខ្លួន។