កាលពីថ្ងែទី ០២-០៣ និង ថ្ងៃ ០៥-០៦ ខែមេសា ឆ្នាំ ២០២៤ ក្រុម ការងាររបស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានចុះធ្វើវគ្គបណ្តុះបណ្តាលស្តីពីទំនាក់ទំនងអហិង្សា និងឆ្លុះបញ្ចាំងខ្លួនឯង នៅខេត្តគោលដៅចំនួន២ គឺខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងគោលបំណងអោយអ្នកចូលរួមបានឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ខ្លួនពី ការប្រាស្រ័យទាក់ទងគ្នាក្នុងគ្រួសារ និងក្នុងសហគមន៍ ក៏ដូចជាបង្កើនទំនាក់ទំនងល្អរវាង អ្នកចូលរួម ជាពិសេសក្រុមគ្រួសារប្តីប្រពន្ធ និងរវាងក្រុមគ្រួសារប្តីប្រពន្ធ និងអ្នកសម្របសម្រួលភូមិ។ បន្ទាប់ពី វគ្គបណ្តុះបណ្តលត្រូវបានបញ្ចប់ អ្នកចូលរួមភាគច្រើនចាប់អារម្មណ៍ទៅលើ មេរៀនទំនាក់ទំនងអហិង្សា ទៅលើចំណុចសួរដេញ និងការស្តាប់សកម្ម ជាពិសេសចំណុចទាក់ទងទៅ នឹង ខ្ញុំឈ្នះអ្នកឈ្នះនៅក្នុងការចរចារដ៏មានប្រសិទ្ធភាពដែលគាត់អាចយកទៅ អនុវត្តន៍ប្រចាំថ្ងៃ។