ប្លុក

យើងជាស្រី្ត យើងមានភាពអង់អាចក្លាហាន!

ផ្សាយ​ថ្ងៃ អង្គារ 03, 24

ឈៀងម៉ៃ ប្រទេសថៃ៖ ដោយមានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) តំណាងស្ត្រីចំណាកស្រុកមកពីប្រទេសកម្ពុជា3រូប ចូលរួមវេទិកាស្រ្តីជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ Women Exchange Get Together (WE Get) លើកទី 23 ជាមួយស្ត្រីចំណាកស្រុកភូមាជាង១០០នាក់ផ្សេងទៀតចាប់ពីថ្ងៃទី 5-9 ខែមីនា ឆ្នាំ 2024។ យើងមកជួបជុំគ្នាដើម្បីកសាងបណ្តាញ។ យើងគាំទ្រ និងផ្តល់អំណាចដល់គ្នាទៅវិញទៅមក។ នៅថ្ងៃទី 8 ខែមីនា អ្នកចូលរួមទាំងអស់ចូលរួមទិវានារីអន្តរជាតិជាសាធារណៈ ។ ប្រធានបទឆ្នាំនេះគឺ “បរិយាបន្ន ជំរុញទឹកចិត្ត”។

 

នៅក្នុងវេទិការយៈពេល 5 ថ្ងៃនេះ ស្រ្តីចំណាកស្រុកចែករំលែកគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍន៍ផែន
ការយុទ្ធសាស្រ្ត ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បង្កើតសមាគមន៍កម្មករតាមផ្ទះ ឪពុកម្តាយដែលមានជំនាញក្នុងការចិញ្ចឹមកូន និងស្វែងយល់ពីអ្វីដែលយើងអាចធ្វើបានក្នុងនាមជាអ្នកប្រើប្រាស់នៅក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោកដើម្បីផ្តល់យុត្តិធម៌ដល់កម្មករស្ត្រី។
 
យើងជាស្រី្ត យើងមានភាពអង់អាចក្លាហាន!