ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ Jodie ពីអង្គការ EmbraceAbility បានផ្ដល់វគ្គបណ្តុះបណ្តាលមួយស្តីពី “ពិការភាព” ជូនបុគ្គលិករបស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (#GADC) ក្នុងគោលបំណងដើម្បី ចែករំលែកចំណេះដឹង បទពិសោធន៍ អំពីពិការភាព លើកកម្ពស់បរិយាប័ន្នក្នុងស្ថាប័ន និងចាប់ផ្តើមអនុវត្តគម្រោង ស្តីពីបង្ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីមានពិការភាព នៅប្រទេសកម្ពុជា។