ប្លុក

ពលករចំណាកស្រុក

ផ្សាយ​ថ្ងៃ សុក្រ 02, 24

ស្រុកបាភ្នំ ខេត្តព្រៃវែង៖ កាលពីថ្ងៃទី ១២, ១៣, ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ កិច្ចប្រជុំចំនួន 4 ត្រូវបានធ្វើឡើងដោយមានអ្នកចូលរួមសរុបចំនួន 61 នាក់ដែលជាស្រ្តីពលករចំណាកស្រុក សាច់ញាតិរបស់ស្រ្តីពលករចំណាកស្រុក និងអ្នកមានបំណងធ្វើចំណាកស្រុក។

ដោយបានស្តាប់ពីវឌ្ឍនៈភាពការងាររបស់គម្រោង ជាពិសេសអំពីលទ្ធផលនៃការងារតស៊ូមតិ និងទស្សនាកម្រងរូបថតនានា ក្រុមស្ត្រីរីករាយជាមួយនឹងវឌ្ឍនៈភាពការងារគម្រោង។ អ្នកចូលរួមអាចមើលឃើញទំនាក់ទំនងនៃការតស៊ូមតិរបស់ពួកគាត់ពីថ្នាក់ក្រោមជាតិទៅថ្នាក់ជាតិ និងថ្នាក់តំបន់។ ពួកគាត់មានសេចក្តីត្រេកអរដែលសំឡេងរបស់ពួកគាត់អំពីសំណើឲ្យចុះថ្លៃ ធ្វើលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធ ពន្លឿនដំណើរការនៃការធ្វើឯកសារ បណ្តាញនៃការធ្វើចំណាកស្រុកមានលក្ខណៈសាមញ្ញ និងការពារសិទ្ធិរបស់ពួកគាត់ដោយមិនគិតពី ស្ថានភាពនៃការធ្វើចំណាកស្រុករបស់ពួកគាត់ និងសំណើមិនគិតថ្លៃជ្រើសរើសពលករពីពលករចំណាកស្រុក។ល។ ត្រូវបានដាក់បញ្ជូលក្នុងអនុសាសន៍ស្តីពីវេទិកាពលករទេសន្តរប្រវេសន៍អាស៊ានលើកទី ទី១៦។

សមិទ្ធិផលនេះបានជំរុញទឹកចិត្តពួកគាត់ចំពោះការងារតស៊ូមតិ ហើយពួកគាត់ទន្ទឹងរង់ចាំមើលអនុសាសន៍ទាំងនេះត្រូវបានដាក់បញ្ជូលទៅក្នុងគោលនយោបាយជាក់ស្តែង។