ប្លុក

កិច្ចប្រជុំពិភាក្សាជាមួយប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្កែសាទស្តីអំពីការវិភាជថវិកាសម្រាប់សកម្មភាពយុវជនឆ្នាំ២០២៥

ផ្សាយ​ថ្ងៃ ចន្ទ 06, 24
ថ្ងៃទី ១៤ មិថុនា ២០២៤ បុគ្គលិកអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្កែសាទស្តីអំពីការវិភាជថវិកាសម្រាប់សកម្មភាពយុវជនឆ្នាំ២០២៥ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្កែសាទបបានផ្តល់តំលៃខ្ពស់ពីតួនាទីដ៏សំខាន់របស់យុវជនក្នុងការចូលរួមការអភិវឌ្ឍន៍សង្គមជាតិ និងបានសម្តែងការប្តេជ្ញាចិត្តក្នុងការវិភាជថវិកាឃុំ ដើម្បីគាំទ្រសកម្មភាពយុវជនចាប់ពីឆ្នាំ ២០២៥ តទៅ។ ឃុំ សង្កាត់ មានតួនាទីសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជនដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត។