ប្លុក

កិច្ចឆ្លុះបញ្ចាំងប្រចាំឆ្នាំនៃគម្រោងភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងនៅកម្ពុជា ក្នុងខេត្តសៀម

ផ្សាយ​ថ្ងៃ ចន្ទ 06, 24
 
មានស្រ្ដីវ័យក្មេងគ្រប់ចម្រុះភាពចូលរួមដឹកនាំ នឹងជម្រុញសកម្មភាពបរិយាប័ន្ន និងសមភាពសម្រាប់ទាំងអស់គ្នា។
«អរគុណដល់អង្គការហេ្គតស៊ីដែលបង្កើតគម្រោងនេះឡើង ផ្តល់ជាវគ្គបណ្ដុះបណ្ដាល ជាពិសេសឱកាសក្នុងការធ្វើសកម្មភាពក្នុងសហមគន៍ ដែលទាំងអស់នេះបានបង្កើនសមត្ថភាព ភាពជឿជាក់ និងបណ្ដាញមួយដែលរឹងមាំសម្រាប់យើងទាំងអស់គ្នា» ការលើកឡើងរបស់ស្រ្ដីវ័យក្មេងក្នុងកិច្ចឆ្លុះបញ្ចាំងប្រចាំឆ្នាំនៃគម្រោងភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងនៅកម្ពុជា ក្នុងខេត្តសៀមកាលពីថ្ងៃទី ០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ និងមានស្រ្ដីវ័យក្មេងគ្រប់ចម្រុះភាពចូលរួមចំនួន៥១នាក់។ នេះគឺជាការជួបគ្នាលើកទី១របស់ស្រ្ដីវ័យក្មេងគ្រប់ចម្រុះភាពពីខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប និងទីក្រុងភ្នំពេញក្នុងការសំណេះសំណាល ផ្លាស់ប្ដូរបទពិសោធន៍ពីអ្វីដែលពួកគេទទួលបានពីវគ្គបណ្ដុះបណ្ដាល និងពីគម្រោងទាំងមូល ហើយបន្តយកនូវចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈគម្រោងនេះ ស្ត្រីវ័យក្មេងបានចែករំលែកពីមោទនភាពជាស្រ្ដី ការរើបំរៈពីគំនាបសង្គម ការលើកទឹកចិត្តខ្លួនឯង ការហ៊ានធ្វើដំណើរចេញពីតំបន់ផាសុខភាព ការមិនរើសអើង ការទទួលបាននូវទីកន្លែងសុវត្ថិភាពក្នុងការធ្វើជាខ្លួនឯង ការកសាងបណ្ដាញមួយដ៏រឹងមាំ ការមិននូវស្ងៀមស្ងាត់ចំពោះរឿងអយុត្តិធម៍ឬ ផ្នត់គំនិតអវិជ្ជមានសង្គម និងការអភិវឌ្ឍជំនាញក្នុងការក្លាយជាអ្នកដឹកនាំបែបហ្វេមមីនីស។ លើសពីនេះ ស្រ្ដីវ័យក្មេងបានប្ដេជ្ញាចិត្តចែករំលែកបន្តនូវអ្វីដែលពួកគេទទួលបានទៅកាន់មនុស្សជាទីស្រលាញ់ បងប្អូនក្នុងសហគមន៍ ជាពិសេសជំរុញប្អូនៗស្រ្ដីវ័យក្មេងគ្រប់ចម្រុះភាពដទៃទៀតឲ្យចូលរួមក្នុងគម្រោងប្រសិនបើមានឱកាសជាបន្ត។