ប្លុក
ការវិវត្តន៍នៃរាងកាយមនុស្សស្រី
ផ្សាយថ្ងៃ សុក្រ 05, 24
[ភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងតាមរយៈសកម្មភាពការចូលរួមរបស់ប្រជាពលរដ្ឋនៅមជ្ឍមណ្ឌលយុវជនស្ពានជីវិត ខេត្តសៀមរាប]
ស្រ្ដីវ័យក្មេងចម្រុះភាព ០៧ នាក់បានរៀបចំការចែករំលែកអំពី «ការវិវត្តន៍នៃរាងកាយមនុស្សស្រី» ទៅកាន់មិត្តភ័ក្កជាក្រុមយុវជនផ្សេងទៀតចំនួន ២០នាក់នៅថ្ងៃទៅ ០៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។
ការចែករំលែកនេះជារូបភាពមួយក្នុងសកម្មភាពការចូលរួមរបស់ប្រជាពលរដ្ឋបន្ទាប់ពីក្រុមស្រ្ដីវ័យក្មេងបានចូលរួមវគ្គបណ្ដុះបណ្ដាលគម្រោងភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងនៅកម្ពុជា។ ស្រ្ដីវ័យក្មេងបង្កើតមាតិកាចែករំលែកនេះឡើងក្នុងគោលបំណងផ្លាស់ប្ដូរចំណេះដឹង ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់ដែលក្មេងស្រីត្រូវដឹងពីការពេញវ័យដូចជា ការថែទាំអនាម័យខ្លួនប្រាណ ការជ្រើសរើសសំឡីអនាម័យដែលជាចម្រើសល្អ សន្សំសំចៃ និងរបៀបនៃការប្រើប្រាស់វាឲ្យបានត្រឹមត្រូវផងដែរ។ «ខ្ញុំចង់ឲ្យពួកគាត់ដឹងថាការផ្លាស់ប្ដូររូបរាងកាយក្នុងកំឡុងពេលពេញវ័យគឺជារឿងធម្មតា តែវាសំខាន់សម្រាប់យើងដែលត្រូវដឹងពីការថែទាំអនាម័យរបស់យើង» មតិរបស់ស្រ្ដីវ័យក្មេង។
សូមរង់ចាំតាមដានលទ្ធផលបន្តពីសកម្មភាពនេះទាំងអស់គ្នា។