ប្លុក

ការបង្កើតគោលការណ៍ណែនាំអាស៊ានស្តីពីការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទ

ផ្សាយ​ថ្ងៃ អង្គារ 02, 24

GADC បានចូលរួមសិក្ខាសាលាលើកទី2ស្តីពីការបង្កើតគោលការណ៍ណែនាំអាស៊ានស្តីពីការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទ នៅថ្ងៃទី 5-6 ខែកុម្ភៈ ឆ្នាំ 2024 នៅ សេមារ៉ាំង (Semarang) កោះ Central Java ប្រទេសឥណ្ឌូនេស៊ី។ គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធិរបស់ពលករ ទេសន្តរប្រវេសន៍ផ្នែកនេសាទនៅក្នុងឧស្សាហកម្ម អាហារសមុទ្រដែលមានវិសាលភាពធំទូលាយតាមរយៈវដ្តនៃការធ្វើចំណាកស្រុកដោយដាក់ចេញនូវស្តង់ដារនិងផែនការសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀតរួមមានអង្គការសង្គមស៊ីវិល សហគមន៍និងសមាគមពលករទេសន្តរប្រវេសន៍ ស្ថាប័នសិទ្ធិមនុស្សជាតិ វិស័យឯកជននៅគ្រប់សង្វាក់ផ្គត់ផ្គង់។

នៅក្នុងសិក្ខាសាលានេះ GADCក្នុងចំណោមប្រតិភូកម្ពុជាផ្សេងទៀតបានផ្តល់យោបល់លើសេចក្តីព្រាង គោលការណ៍ណែនាំដោយផ្អែកលើទស្សនៈយេនឌ័រនៅក្នុងផ្នែកពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងលក្ខ័ណ្ឌការងារនេសាទនិងការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទ និងការកសាងសមត្ថភាពអធិការកិច្ចការងារឲ្យមានការយល់ដឹងស៊ីជំរៅពីយេនឌ័រ។ ការផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំនេះត្រូវ បានទទួលយកដោយអង្គសិក្ខាសាលា។