ប្លុក

អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)រួមចំណែកការតស៊ូមតិនៅថ្នាក់តំបន់

ផ្សាយ​ថ្ងៃ សុក្រ 02, 24
📍GADC បានចូលរួមសម្របសម្រួលនៅកិច្ចពិភាក្សាវេទិកាអង្គការសង្គមសុីវិល អាសុី បាសុីហ្វិក លើប្រធានបទអទិភាពសម្រាប់ CSW68 (Commission for Women Status) ដែលប្រព្រឹត្តទៅពីថ្ងៃ ០៤ ដល់ ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រុងបាកក ប្រទេសថៃ។
👉វេទិកាសង្គមសុីវិល អាសុីបាសុីហ្វិកនេះមានគោលបំណង
ដើម្បីពិនិត្យ និងកំណត់អាទិភាពរួមគ្នាក្នុងតំបន់ដែលអាចធ្វើសកម្មភាពបាន ហើយដាក់ចេញនូវអនុសាសន៍សម្រាប់សម័យប្រជុំ CSW68 និងការសន្និដ្ឋានដែលបានព្រមព្រៀងលើប្រធានបទអាទិភាព។ អនុសាសន៍ជាលទ្ធផលនឹងត្រូវបានផ្សព្វផ្សាយដល់រដ្ឋាភិបាលដែលរដ្ឋជាសមាជិក #ESCAP អង្គភាព របស់អង្គការ សហប្រជាជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងអំឡុងពេលកិច្ចប្រជុំប្រឹក្សាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក CSW68 នៅថ្ងៃទី ៦ ដល់ ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ និង សម័យប្រជុំអន្តរជាតិ CSW68 នៅថ្ងៃខាងមុខពីថ្ងៃទី ១១ ដល់ ២២ ខែមីនា ឆ្នាំ ២០២៤ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
#GADC ក៏បានចូលរួមកិច្ចប្រជុំប្រឹក្សាថ្នាក់តំបន់អាសុីប៉ាសុីហ្វិក នេះផងដែរ នៅថ្ងៃទី ៦ ដល់ ៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ទាំងអស់គ្នា យើងសហការជាយុទ្ធសាស្ត្រនូវតម្រូវការចម្បង នៅ CSW68 ដើម្បីដោះស្រាយនៅផលជះពីប្រព័ន្ធហរិញ្ញវត្ថុ បំណុល គោលនយោបាយបរទេស ដែលនាំមកនូវភាពក្រីក្រ គម្លាតកិច្ចគាំពារសង្គមលើសិទ្ធិស្រ្តីជាសិទ្ធមនុស្ស។