ស្រ្ដីវ័យក្មេងចំនួន ៤១នាក់ទាំងពីរខេត្ត នៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលដែលសម្របសម្រួលដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា។ តាមរយៈគម្រោងភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងវ័យនៅកម្ពុជា ពួកគេបានទទួលចំណេះដឹងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៍ អំណាច និងឥទ្ធិពល ក៏ដូចជាជំនាញចរចា។ វាក៏ជាឱកាសមួយសម្រាប់ស្រ្ដីវ័យក្មេងធ្វើការឆ្លុះបញ្ចាំងពីសកម្មភាពគៀងគរការចូលរួមរបស់សហគមន៍ ឆ្លុះបញ្ចាំងពីអំណាចដែលពួកគេមាន ក្រមសីលធម៍ដែលអ្នកដឹកនាំម្នាក់គួរតែមាន និងបង្កើនជំនាញចរចារបស់ពួកគេផងដែរ។ លើសពីនេះ ស្រ្ដីវ័យក្មេងរបស់យើងដែលបានចូលរួមប្រជុំ និងជាវាគ្មិនម្នាក់ក្នុងវេទិកាប្រជាពលរដ្ឋអាស៊ានឆ្នាំ២០២៣នៅប្រទេសឥណ្ឌូនេស៊ីបានចែករំលែកបទពិសោធន៍ដែលគាត់ទទួលបានពីវេទិកាមួយនេះ។ «ទៅកាន់ស្រ្ដីវ័យក្មេងទោះក្នុងកាលៈទេសៈណាក៏ដោយយើងត្រូវតែក្លាហាន រឹងមាំ អង់អាច យើងកុំខ្លាច កុំមានភាពរុញរា យើងធ្វើអ្វីដែលយើងចង់ធ្វើ កុំភ័យខ្លាចជាមួយមជ្ឈដ្ឋានខាងក្រៅ។ បើកាលណាយើងមិនទាន់ទទួលបានសិទ្ធរបស់យើង បើទោះបីជាអ្នកមានសិទ្ធពេញលេញក៏ដោយ យើងត្រូវតែប្រឹង តស៊ូទាំងអស់គ្នា ដើម្បីឲ្យយើងទទួលបាននូវអ្វីដែលយើងចង់បានជាពិសេសភាពជាអ្នកដឹកនាំដើម្បីទាំងអស់គ្នា» លើកឡើងដោយដានាត ស្រ្ដីវ័យក្មេងដែលបានចូលរួមវេទិកាប្រជាពលរដ្ឋអាស៊ាន។
#GADC #FemLeading #SheLeads