ប្លុក

វគ្គបណ្តុះបណ្តាលស្តីពី “ការតស៊ូមតិបែបហ្វេមមីនីស” ទៅកាន់សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ

ផ្សាយ​ថ្ងៃ អង្គារ 05, 24
នៅថ្ងៃទី ០២-០៤ និងថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៤ គម្រោង «ការដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលជាឧបសគ្គចំពោះការចូលរួមរបស់ស្រ្តីក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា» អនុវត្តដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ក្នុងភាពជាដៃគូជាមួយ @RECOFTCCambodia បានរៀបចំវគ្គបណ្តុះបណ្តាលទៅកាន់សហគមន៍ទាំង៨ ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។
 
តាមរយៈវគ្គបណ្តុះបណ្តាលនេះអ្នកចូលរួមបានទទួលចំណេះដឹងអំពីអ្វីជាលទិ្ធហ្វេមមីនីស ទស្សនៈការតស៊ូមតិបែបហ្វេមមីនីស និងអនុវត្តការវិភាគអំណាច។ ជាពិសេសបង្កើតកន្លែងសម្រាប់អ្នកចូលរួមអនុវត្ត និងបង្កើតផែនការតស៊ូមតិដោយស្របតាមតម្រូវការរបស់សហគមន៍របស់ពួកគេ និងផ្សាភ្ជាប់តម្រូវការទាំងនោះនឹងទស្សនៈសមភាពយេនឌ័រ អន្តរប្រសព្វ និងបរិយាប័ន្ន។