យើងជានរណា

នៅអង្គការ GADC យើងជឿថា មនុស្សគ្រប់រូបដោយមិនគិតពីភេទ អាយុ ជាតិពន្ធ សាសនា ពិការភាព ទំនោរផ្លូវភេទ ស្ថានភាពសង្គម​ ស្ថានភាពសេដ្ឋកិច្ច និងទស្សនៈនយោបាយ មានសិទ្ធិទទួលបានផលប្រយោជន៍ស្មើៗគ្នាពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នយោបាយ និងសិទ្ធិត្រូវបានគេប្រព្រឹត្តចំពោះស្មើៗគ្នា ដោយគ្មានការរើសអើង។

ពួកគេត្រូវតែមានឱកាសស្មើគ្នាក្នុងការរួមចំណែកធ្វើជាអ្នកដឹកនាំនៅក្នុងសង្គមនៅគ្រប់កម្រិត។ ដូចគ្នានេះដែរ វាមានសារៈសំខាន់ណាស់ក្នុងការលើកទឹកចិត្តឱ្យមានការចូលរួមពីបុរស និងក្មេងប្រុស ក្នុងការសម្រេចបានសមភាពយេនឌ័រ ហើយយើងជឿថា វាជាការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូបនៅក្នុងសង្គម ទាំងបុរស ក្មេងប្រុស ស្ត្រី ក្មេងស្រី និងអ្នកដែលមិនមាន       យេនឌ័រច្បាស់លាស់ ដើម្បីចូលរួមក្នុងការកសាង​សង្គម​មួយ​ដែល​ត្រឹមត្រូវនិង​យុត្តិធម៌។

អង្គការ GADC ជឿជាក់លើកិច្ចសហការពង្រឹងសមភាពយេនឌ័រ តាមរយៈភាពជាដៃគូ និងសម្ព័ន្ធភាពផ្លូវការ និងក្រៅផ្លូវការជាច្រើន ទាំងថ្នាក់តំបន់ ថ្នាក់ជាតិ ថ្នាក់អន្តរជាតិ រដ្ឋ និងសង្គម ស៊ីវិល។ អង្គការ GADC បង្កើនសម្លេងសង្គមស៊ីវិល ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ តាមរយៈការបង្កើតបណ្តាញនានា ដូចជា បណ្តាញយេនឌ័រ និង អភិវឌ្ឍន៍ (GADNet) និង            បណ្តាញបុរសកម្ពុជា (CMN)។