ប្លុក

ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងអាជីវកម្មខ្នាតតូច

ផ្សាយ​ថ្ងៃ សុក្រ 06, 24
ដំណើរចុះទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង ពីបុគ្គលិកស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជានៃគម្រោង «ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងអាជីវកម្មខ្នាតតូច» ដែលកំពុងអនុវត្តន៍ដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) ជាដៃគូសហការជាមួយនឹង @IWDA តាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការក្រៅរដ្ឋាភិបាលអូស្រ្តាលី បានធ្វើការចុះទស្សនកិច្ចតាមខ្នងផ្ទះគ្រួសារគោលដៅកាលពីខែខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅពីវឌ្ឍនភាព និងសមិទ្ធិផលរបស់ស្រ្តីអាជីវកម្មខ្នាតតូច ជាពិសេសសិក្សាពីការផ្លាស់ប្តូរអាកប្បកិរិយារបស់បុរសតាមរយៈវិធីសាស្រ្តកិច្ចពិភាក្សាបុរស ក្នុងការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ការបែងចែកការទទួលខុសត្រូវការងារផ្ទះ រួមជាមួយនឹងការធ្វើសេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចដែលមានភាពស្មើគ្នារវាងដៃគូទាំងសងខាង។
សំដីដកស្រង់ពីស្ត្រីដែលមានអាជីវកម្មខ្នាតតូចច្រើនមុខនៅផ្ទះរបស់គាត់ “ខ្ញុំទទួលបានវគ្គបណ្តុះបណ្តាលជាច្រើនអំពីការគ្រប់គ្រងអាជីវកម្ម ការសម្រេចចិត្ត ការដោះស្រាយទំនាក់ទំនងក្នុងគ្រួសារ និងសមភាពយេនឌ័រពីកម្មវិធីដែលផ្តល់ដោយ GADC … ជាមួយនឹងអាជីវកម្មទាំងអស់នេះ ជាពិសេសអាជីវកម្មតាមរដូវកាលរបស់យើង យើងមិនរកបានប្រាក់ច្រើនលើសលប់ប៉ុន្មានទេ ប៉ុន្តែគ្រួសារយើងមានសុភមង្គលជាងសព្វដង។ ខ្ញុំនិងស្វាមីខ្ញុំបានអនុវត្តនូវអ្វីដែលយើងបានរៀនពីអ្នកគ្រូ ពីការប្រើប្រាស់ការប្រាស្រ័យទាក់ទងគ្នាដោយអហិង្សា និងប្រើពាក្យផ្អែមល្ហែមចំពោះគ្នា ដើម្បីយើងអាចធ្វើជាគំរូល្អដល់កូនៗ និងអ្នកជិតខាងក្នុងភូមិរបស់យើង»។