ប្លុក
បង្ការទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងក្មេងស្រីដែលមានពិការភាព
ផ្សាយថ្ងៃ អង្គារ 10, 23
នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានប្រារព្ធពីធី ប្រកាសផ្សព្វផ្សាយគម្រោង”បង្ការទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងកក្មេងស្រីដែលមានពិការភាព” នៅសាលប្រជុំសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មានអ្នកចូលរួមសរុប ៥០នាក់ និងមានការចូលរួមពី អភិបាលរងស្រុករលាប្អៀរ អង្គការទស្សនៈពិភពលោកអន្តរជាតិ មន្ទីរកិច្ចនារីខេត្ត មន្ទីសង្គមកិច្ចយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ការិយាល័យសង្គមកិច្ច សុខមាលភាព និងការងារកិច្ចនារីស្រុក និងមន្ត្រីរដ្ឋបាលឃុំ ភូមិ ជនមានពិការភាព និងយុវជន។
គោលបំណងនៃការប្រកាសគម្រោងនេះគឺដើម្បីផ្សព្វផ្សាយពីការងារសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីដែលមានពិការភាព ទៅដល់មន្ត្រីអាជ្ញាធរនៅមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធសំខាន់ៗ យុវជន សហគមន៍ ស្ត្រី និងក្មេងស្រីដែលមានពិរភាព អោយបានដឹងអំពីដំណើរការអនុវត្តរបស់គម្រោង និងអំពីដំណើរការការងារគម្រោង នៅតំបន់គោលដៅ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ម៉ី សុផល្លី អភិបាលរងស្រុករលាប្អៀរ បានមានប្រសាសន៍ផ្ដាំផ្ញើរទៅដល់ លោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធនានា ត្រូវធ្វើគាំទ្រ និង ការសហការជាមួយអង្គការ GADC ក្នុងការអនុវត្តន៍គម្រោងរយៈ ២ ឆ្នាំ នៅក្នុងឃុំគោលដៅទាំងពីឃុំនេះ។
គម្រោងបង្ការទប់ស្កាត់ អំពើហិង្សាលើស្ត្រីនិងក្មេងស្រី ដែលមានពិការភាព គាំទ្រមូលនិធិដោយអង្គការ EmbraceAbility ប្រទេសអង់គ្លេស និងអនុវត្តន៍គម្រោងដោយអង្គការ GADC សម្រាប់រយៈពេលពីរឆ្នាំចាប់ពី២០២៣-២០២៥។