នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ ក្រោមការគាំទ្រថវិកាពីគម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិកុមារ បុគ្គលិកកម្មវិធីនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានចុះទៅស្វែងយល់និង ពិភាក្សាអំពីការចូលរួមរបស់យុវជនក្នុងផែនការវិនិយោគឃុំជាមួយលោកមេឃុំ សមាជិក គ.ក.ន.ក និងស្មៀនឃុំ នៅឃុំតាសាល ។ បន្ទាប់មកក្រុមការងារហ្គេតសុីបានស្វាគមន៏ បុគ្គលិកគ្រប់គ្រងគម្រោងមកពីអង្គកា Save the Children International (SCI) ធ្វើទស្សនកិច្ចស្វែងយល់រួមគ្នាជាមួយសមាជិកក្រុមព្រឹក្សាឃុំអណ្តូងស្នាយ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ក្រុមការងារSCI&GADC ក៏បានបង្កើតឪកាសកសាងទំនាក់ទំនងជាមួយអ្នកដឹកនាំយុវជនវ័យក្មេង៦នាក់(ស្រី៣នាក់)ដើម្បីស្វែងយល់និង ចែករំលែកពីការអនុវត្តសកម្មភាព ក៍ដូចជាបញ្ហាប្រឈមផ្សេងៗដែលយុវជនជួបប្រទះនៅមូលដ្ឋាន។