ប្លុក

សកម្មភាពរួមគ្នាដើម្បីសមភាពយេនឌ័រ

ផ្សាយ​ថ្ងៃ សុក្រ 07, 22

កាលពីថ្ងៃទី២៣ ២៤ កក្តដា ២០២២ ដោយមានការគាំទ្រក្នុងភាពជាដៃគូពីអង្គការជំនួយនៃ ប្រជា លរដ្ឋន័រវេស្សន៏ក្នុងគម្រោង “សកម្មភាពរួមគ្នាដើម្បីសមភាពយេនឌ័រ” អង្គការយេនឌ័រនិងអភិវឌ្ឍន៏ដើម្បីកម្ពុជា(GADC)បានផ្តល់វគ្គបណ្តុះបណ្តាលដល់យុវជនឆ្នើមស្តីពី គោលវិធីជាយុទ្ធសាស្រ្ត កាលវិភាគពេលវេលា បរិបទតស៊ូមតិ កំណត់អាទិភាពយុទ្ធសាស្រ្តនិងគោលដៅ រយៈពេល២ថ្ងៃ ដែលវគ្គនេះជាផ្នែកមួយនៃមេរៀនការតស៊ូមតិបែបហ្វេមមីនីស (feminist)។យុវជនចូលរូមមានចំនួន១២នាក់ (ស្រី៥នាក់ ប្រុស៧នាក់)។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការតស៊ូមតិបែបហ្វែមមីនីសដែលជម្រុញឲ្យសង្គមឆ្ពោះទៅរកសមភាពយេនឌ័រពេញលេញប្រកបដោយចីរភាព។ ជាលទ្ធផលនៃកិច្ចពិភាក្សានិងការវិភាគដោយប្រើប្រាស់ឧបករណ៍វិភាគម៉ាទ្រិចអំណាច យុវជនអាចវាយតម្លៃពីកំរិតនៃការគាំទ្ររបស់អ្នកកាន់អំណាច អ្នកមានឥទ្ធិពលនិងសម្ព័ន្ធមិត្តក្នុងការសម្រេចបាននូវគោលបំណងនៃការតស៊ូមតិរបស់ពួកគេ។ យុវជនក៍បានវិភាគនូវករណីសិក្សារបស់ក្រុមគេក្នុងការកំណត់អាទិភាពយុទ្ធសាស្រ្ត និង
ក្រុមគោលដៅ។

 

 

 

 

#Collectiveactionforgederequality

#Genderwarrior

#Feministadvocacy

#GADC

#NPA