ប្លុក

ភាពជាអ្នកដឹកនាំ និងការលើកកម្ពស់សមភាពយេនឌ័រ

ផ្សាយ​ថ្ងៃ សុក្រ 10, 22

ភ្នំពេញ៖ កាលពីថ្ងៃ ទី២៩ ដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (#GADC)មានសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានសហការរៀបចំជាមួយ អង្គការតម្លាភាពកម្ពុជា (TI Cambodia) និងដៃគូរពាក់ព័ន្ធជាច្រើនទៀត បានចូលរួមចែករំលែកនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងការលើកកម្ពស់សមភាពយេនឌ័រ” ជូនថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ ក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បី ចែករំលែកចំណេះដឹង បទពិសោធន៍អំពី ភាពជាអ្នកដឹកនាំក្នុងទស្សនៈអភិបាលកិច្ចល្អ និងសុចរិតភាព និង លើកកម្ពស់សមភាពយេនឌ័រក្នុងស្ថាប័ន។ លើសពីនេះទៅទៀត គឺផ្ដោតលើការបង្កើនភាពអង់អាចរបស់ស្រ្តីតាមរយៈកសាងសមត្ថភាពបុគ្គល និងស្ថាប័ន។