ប្លុក

ទិវានារីអន្ដរជាតិខួបលើកទី ១១៣

ផ្សាយ​ថ្ងៃ ពុធ 04, 24

ទិវានារីអន្ដរជាតិខួបលើកទី ១១៣ “វិនិយោគលើស្រ្ដីពលករចំណាកស្រុកគ្រប់ចម្រុះភាព៖ពន្លឿនដំណើរការនៃសមភាព”។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រុមគោលដៅជាស្រ្តីនៃគម្រោង “ដោយស្រ្ដី ដើម្បីស្រ្ដី” ដែលជាគម្រោងក្នុងភាពជាដៃគូររវាងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងអង្គការអន្ដរជាតិខាងការងារ (ILO)បានដឹកនាំប្រារព្ធទិវានារីអន្តរជាតិ នៅវត្តពងពស់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់ (ស្រ្ដី ៣៤នាក់ បុរស ៨នាក់)។


តាមរយៈយុទ្ធនាការនេះ អ្នកចូលរួមបានយល់ដឹងពីគុណតម្លៃនៃពលករចំណាកស្រុកជាស្រ្ដី និងភាពចាំបាច់ដែលពួកគាត់សមនឹងទទួលបាននូវការវិនិយោគ និងយល់ដឹងពីគម្រោងដែលមានស្រាប់របស់រាជ
រដ្ឋាភិបាល ព្រមទាំងរបៀបចូលទៅប្រើប្រាស់គម្រោងដែលមានស្រាប់របស់រាជរដ្ឋាភិបាលដែលផ្ដល់ប្រយោជន៍សម្រាប់ស្រ្ដីចំណាកស្រុក។

 

យុទ្ធនាការនេះបានបង្កើតលំហដែលស្រ្ដីពលករចំណាកស្រុកអាចតស៊ូមតិសម្រាប់ការគាំទ្រក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពួកគេ។ ក្រុមស្រ្តីបានលើកឡើងនូវសារសំខាន់ៗដើម្បីដាក់ជូនអាជ្ញាធ័រមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធនានាជ្រាបនិងមានវិធានការដើម្បីផ្តល់ការគាំទ្រដល់ពលករចំណាកស្រុកជាស្រ្តី សារទាំងនេះគឺ ១). វិនិយោគក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់ពលករចំណាកស្រុកជាស្រ្តី ២). វិនិយោគដើម្បីកសាងជំនាញដែលឆ្លើយតបនឹងតំរូវការទីផ្សារសំរាប់ស្រ្

 

#GADC#internationalwomensday