ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្រុមការងារអង្គការ GADC បានចូលរួមកិច្ចប្រជុំជាមួយកាកបាទក្រហមស្តីពី “ការសិក្សាប៉ាន់ប្រមាណលើកត្តាប្រឈម និងតំរូវការឆ្លើយតបការងារចំណាកស្រុកនិងបម្លាស់ទី ផ្នែកមនុស្សធម៌នៅខេត្តព្រៃវែង” នៅសាខាកាកបាទក្រហមខេត្តព្រៃវែង។ នៅក្នុងកិច្ចប្រជុំនេះ GADC បានចែករំលែកអំពីគម្រោងបច្ចុប្បន្នដែល GADC កំពុងអនុវត្តដើម្បីគាំទ្រដល់ស្ត្រីចំណាកស្រុក បទពិសោធន៍របស់ស្រ្តីចំណាកស្រុកដែលជួបប្រទះក្នុងអំឡុងពេលធ្វើចំណាកស្រុក គោលនយោបាយរបស់
រាជរដ្ឋាភិបាលកម្ពុជាដែលមានស្រាប់ក្នុងការគាំទ្រដល់ពលករចំណាកស្រុក និងចូលរួមផ្តល់មតិយោបល់ជាមួយកាកបាទក្រហមនូវអ្វីដែលកាកបាទក្រហមគួរធ្វើ ដើម្បីគាំទ្រដល់ស្រ្តីពលករចំណាកស្រុក។