ប្លុក

ផតខាស់ដើម្បីបរិយាបន្នភាគទី១១៖ ការណែនាំអំពីការពិភាក្សាប្រកបដោយបរិយាបន្ន

ផ្សាយ​ថ្ងៃ អាទិត្យ 09, 26
🎙ផតខាស់ដើម្បីបរិយាបន្នភាគទី១១៖ ការណែនាំអំពីការពិភាក្សាប្រកបដោយបរិយាបន្ន
 
🙌សូមស្វាគមន៍មកកាន់ភាគទី១១! នៅក្នុងភាគនេះ លោក ផន សុខភួង មកពីកម្មវិធីពន្លកចំណេះ និងវាគ្មិន លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិ នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា នឹងមកស្វែងយល់អំពីអត្ថន័យនៃ ការពិភាក្សាប្រកបដោយបរិយាបន្ន នៅក្នុងការអនុវត្តជាក់ស្តែង និងសារៈសំខាន់សម្រាប់កិច្ចពិភាក្សាគោលនយោបាយប្រកបដោយអត្ថន័យ។ 📖🌱
 
ការពិភាក្សានេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ថា ការពិភាក្សាប្រកបដោយបរិយាបន្នមានវិសាលភាពលើសពីការប្រមូលផ្តុំក្រុមចម្រុះនៅកន្លែងតែមួយ ប៉ុន្តែជាការបង្កើតបរិយាកាសដែលសំឡេងចម្រុះត្រូវបានស្តាប់ ទទួលបានការគោរព និងបានបញ្ចូលក្នុងការពិភាក្សា ការធ្វើសេចក្តីសម្រេចចិត្ត និងការតាក់តែងគោលនយោបាយ។
 
ចំណុចសំខាន់ៗក្នុងភាគនេះ៖ 
💡 អត្ថន័យនៃការពិភាក្សាប្រកបដោយបរិយាបន្ន៖ ការបើកលំហសម្រាប់ភាគីចម្រុះចូលរួម និងចែករំលែកមតិយោបល់ដោយសកម្ម
🤝 លើសពីការចូលរួម ទៅជាបរិយាបន្នពិតប្រាកដ ៖ ការផ្លាស់ប្តូរពី ការអញ្ជើញចូលរួម ទៅជាការផ្តល់តម្លៃ និងប្រើប្រាស់មតិរបស់ពួកគាត់
 📚 ការពង្រឹងកិច្ចពិភាក្សាគោលនយោបាយ៖ របៀបដែលគោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន ជួយអ្នកស្រាវជ្រាវប្រមូលសំឡេងចម្រុះសម្រាប់ការតាក់តែងគោលនយោបាយ។
 
🌟ផតខាស់នេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា។
 
🔍 ចុចទីនេះដើម្បីទាញយកសៀវភៅ៖ ទាញយក
 
ទស្សនាឥឡូវនេះ ដើម្បីយល់ថាការពិភាក្សាប្រកបដោយបរិយាបន្នបង្កើតផលជះវិជ្ជមានលើការតាក់តែងគោលនយោបាយដោយរបៀបណា!