កម្មវិធីស្រាវ
កម្មវិធីស្រាវ
“កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់គ្រឿងបរិក្ខារ/ម៉ាស៊ីន ដើម្បីបង្កើតឱកាសការងារ និងសកម្មភាពសប្បុរសធម៌”
ទម្រង់ពាក្យស្នើសុំ
កម្មវិធីស្រាវកម្ពុជាជួយដល់ម្ចាស់អាជីវកម្មពង្រីកអាជីវកម្មរបស់ខ្លួន
ក្រៅពីជួយម្ចាស់អាជីវកម្មរីកចម្រើនអាជីវកម្មរបស់ខ្លួនគោលបំណងធំរបស់កម្មវិធីស្រាវគឺ ម្ចាស់អាជីវកម្ម ជួយប្រជាពលរដ្ឋដែលត្រូវការជំនួយនៅក្នុងសហគមន៍(ជាយក្រុងភ្នំពេញ)តាមរយៈ
- ការបង្កើតឱកាសការងារ
- ការផ្តល់ជំនួយសប្បុរសធម៌
- បណ្តុះបណ្តាលជំនាញ
=> ដើម្បីកាត់បន្ថយភាពក្រីក្រ
ទទួលបានជំនួយជា គ្រឿងបរិក្ខារ ចាប់ពី ២,០០០ រហូតដល់ ១០.០០០ដុល្លារ
ការប្រាក់ 0%
១០០% ជាសកម្មភាព សប្បុរសធម៌ និងបង្កើត ឱកាសការងារ
ការសងត្រឡប់នៃកម្ចីរបស់កម្មវិធីស្រាវ
មិនសងត្រឡប់ជាសាច់ប្រាក់
មានរយៈពេល ២ឆ្នាំ អាចធ្វើឡើងជាត្រីមាស ឬឆមាស
ជាសកម្មភាពសប្បុរសធម៌ បង្កើតឱកាសការងារ និងចំណូល
ការបរិច្ចាកផលិតផល/សម្ហារៈសម្រាប់ប្រើប្រាស់
ការបរិច្ចាកផលិតផល/សម្ហារៈសម្រាប់លក់បានជាចំណូល
បណ្តុះបណ្តាលជំនាញដើម្បីទទួលបានឱកាសការងារ
បណ្តុះបណ្តាលជំនាញ និងផ្តល់សម្ហារៈតាមតម្រូវការដើម្បីអាចលក់ដូរបង្កើនចំណូល
លក្ខខណ្ឌនៃការចូលរួមកម្មវិធីស្រាវ
- ត្រូវការគ្រឿងបរិក្ខារ ដើម្បីពង្រីកអាជីវកម្ម
- មានឆន្ទៈក្នុងការសងត្រលប់មកវិញជាសកម្មភាពសប្បុរសធម៌ និងបង្កើតការងារ
- មានប្រតិបត្តិការអាជីវកម្មចាប់ពី១ឆ្នាំឡើងទៅ
- ជាម្ចាស់អាជីវកម្មដែលមានការសម្រេចចិត្ត និងមានពេលវេលាលើអាជីវកម្មរបស់ខ្លួន ១០០%
- ត្រូវមានបុគ្គលិកយ៉ាងតិច២នាក់ តែមិនលើសពី៣០នាក់
- ម្ចាស់អាជីវកម្មត្រូវចូលរួមសកម្មភាពប្រឹក្សាយោបល់ និង វគ្គបណ្តុះបណ្តាលជាមួយក្រុមការងាររបស់អង្គការហ្គេតស៊ី
- មានទីតាំង ឬការិយាល័យលក់នៅភ្នំពេញ
ផុតកំណត់ទទួលពាក្យ៖ ១៥ សីហា ២០២៦
ម្ចាស់អាជីវកម្ម ទទួលបានជំនួយជា គ្រឿងបរិក្ខារ/ម៉ាស៊ីន កម្មវិធីស្រាវ២០២៤
Thriive Phase 2024
ប៊ីខេមបូ - Bees Cambo
Thriive Phase 2024
ដៃមាស - Golden Hand
Thriive Phase 2024
ផ្ទះទុរេនខេមមេរា - Cammera Durian Shop
Thriive Phase 2024
រ៉ូស ឆយស៍ - Roast Choice
Thriive Phase 2024
នាឡិនំខ្មែរ - Neal Numkhmer
Thriive Phase 2024
ម៉ែដាម - ME DARM
Thriive Phase 2024
មីង - ming
ម្ចាស់អាជីវកម្ម ទទួលបានជំនួយជា គ្រឿងបរិក្ខារ/ម៉ាស៊ីន កម្មវិធីស្រាវ២០២៥
Thriive Phase 2025
C-Network Cleaning Service - បណ្ដាញសំអាត
Thriive Phase 2025
អេជីហ្វូត - Ag Foods
Thriive Phase 2025
ស្ម៊ីតា - Smita
Thriive Phase 2025
Green Lady Cambodia
Thriive Phase 2025
H2S Swiftlet
Thriive Phase 2025
ដំណក់ទឹក - Domnork Tek
Thriive Phase 2025
និយម - NEYUM
Thriive Phase 2025
យ៉ាត្រា - Tortillas and Taco Cambodia
រឿងរ៉ាវជោគជ័យ
បងស្រី ប៊ុត វណ្ណី អាយុ ៥៤ ឆ្នាំ រស់នៅភូមិទួលលាប ឃុំស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាស្ត្រីមេម៉ាយ មានកូន ៣ នាក់ ដែលបានបែកគ្រួសារទៅរស់នៅដោយឡែក។ មុនចូលរួមកម្មវិធី បងស្រីគ្មានការងារធ្វើអស់រយៈពេលជាងមួយឆ្នាំ។
តាមរយៈការបណ្តុះបណ្តាលជំនាញ និងការទទួលបានផលិតផលសម្រាប់បង្កើនប្រាក់ចំណូល បងស្រីបានក្លាយជាបុគ្គលិកតាមរដូវកាល ដែលអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ព្រមទាំងទទួលបានជំនាញថ្មីៗ។ លើសពីនេះ កញ្ចប់ជំនួយដែលមានគ្រាប់ស្វាយចន្ទី និងនំទូក ក៏បានផ្តល់ដើមទុនបន្ថែម ដើម្បីឱ្យគាត់អាចយកទៅលក់នៅតាមហាងកាហ្វេ និងផ្សារ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
បងស្រីបានសម្តែងការដឹងគុណចំពោះ Golden Hand Cashew - ដៃមាស ដែលបានផ្តល់ឱកាសលក់ផលិតផល និងតម្លៃលក់ដុំ ដែលឱ្យគាត់ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។ គាត់ក៏បានអគុណដល់កម្មវិធីស្រាវ Thriive ផងដែរ៖
«ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានរៀនជំនាញថ្មី និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង។ ពីមុន ខ្ញុំមិនអាចរកការងារធ្វើបានទេ ដោយសាវមិនមានជំនាញ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចធ្វើបានហើយ»។
រឿងរ៉ាវជោគជ័យ
ស្រី វុទ្ធី អាយុ ៣៨ ឆ្នាំ ជាស្ត្រីមានពិការភាព
គាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកាត់ដេររយៈពេល ៣៥ ថ្ងៃ ជាមួយសិប្បកម្ម មីង - Ming Handicraft។ ក្នុងអំឡុងពេលបណ្តុះបណ្តាល គាត់បានសិក្សាជំនាញសំខាន់ៗក្នុងការផលិតសម្លៀកបំពាក់ រួមមាន ការវាស់ទំហំរាងកាយ ការកាត់ក្រណាត់ ការប្រើប្រាស់ម៉ាស៊ីនដេរ និងការត្រួតពិនិត្យគុណភាពផលិតផល។ វគ្គបណ្តុះបណ្តាលនេះបានជួយពង្រឹងសមត្ថភាពបច្ចេកទេស និងបង្កើនទំនុកចិត្តរបស់បងស្រីចំពោះសមត្ថភាពការងាររបស់ខ្លួន។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល បងស្រី វុទ្ធី ត្រូវបានជ្រើសរើសឱ្យបម្រើការជាបុគ្គលិកពេញម៉ោងនៅសិប្បកម្ម មីង - Ming Handicraft។ បច្ចុប្បន្ន គាត់បានយកជំនាញកាត់ដេរ និងដេរសម្លៀកបំពាក់ដែលទទួលបាន មកផលិតសម្លៀកបំពាក់ និងបំពេញតាមការបញ្ជាទិញរបស់អតិថិជន។ ការងារនេះបានផ្តល់ឱ្យគាត់នូវប្រាក់ចំណូលប្រចាំខែ ធ្វើឱ្យគាត់អាចពឹងផ្អែកលើខ្លួនឯងបានកាន់តែច្រើន និងមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។
រំលឹកពីដំណើររបស់ខ្លួនបងស្រី វុទ្ធី បាននិយាយថា៖
«មុនពេលចូលរួមវគ្គបណ្តុះបណ្តាលនេះ ខ្ញុំមិនដែលជឿថាខ្ញុំអាចធ្វើការដូចអ្នកដទៃបានទេ ព្រោះខ្ញុំមានពិការភាព។ ការរៀនជំនាញដេរ និងការប្រើប្រាស់ម៉ាស៊ីន បានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្ត និងការងារពិតប្រាកដមួយ។ ឥឡូវនេះ ខ្ញុំអាចរកប្រាក់ចំណូលដោយខ្លួនឯង ជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង ហើយមានមោទនភាពដែលបានរួមចំណែកដល់គ្រួសារ និងសង្គម»។
រឿងរ៉ាវជោគជ័យ
វណ្ណេត អាយុ ២៥ ឆ្នាំ មកពីគ្រួសារមានជីវភាពខ្វះខាត ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយការបណ្តេញចេញពីដីធ្លី ក្នុងសហគមន៍ត្រពាំងអង្រ្កាញ
ដោយសារការអប់រំមានកម្រិត និងខ្វះបទពិសោធន៍ការងារ វណ្ណេតបានជួបប្រទះការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកការងារធ្វើ។
គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញកែច្នៃម្ហូបអាហារជាមួយ រ៉ូស ឆយស៍ - Roast Choice ដែលក្នុងនោះគាត់បានរៀនអំពីការធ្វើទាអាំង សាច់ជ្រូកបាប៊ីឃ្យូ និងប៉ាកឡូវ ព្រមទាំងទទួលបានជំនាញអនុវត្តជាក់ស្តែង និងបទពិសោធន៍អំពីរបៀបធ្វើការនៅកន្លែងការងារ។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល វណ្ណេត ទទួលបានការងារពេញម៉ោងនៅផ្នែកគ្រប់គ្រងស្តុក ដែលផ្តល់ឱ្យលោកនូវប្រាក់ចំណូលមានស្ថិរភាព អាចជួយផ្គត់ផ្គង់គ្រួសារបាន។
រំលឹកពីដំណើររបស់ខ្លួន វណ្ណេតបាននិយាយថា៖ «ខ្ញុំបានឈប់រៀនជាយូរមកហើយ ព្រោះឪពុកម្តាយរបស់ខ្ញុំមិនមានលទ្ធភាពផ្គត់ផ្គង់ការសិក្សា ហើយខ្ញុំក៏មិនមានបទពិសោធន៍ការងារដែរ ដែលធ្វើឱ្យពិបាករកការងារធ្វើ។ ខ្ញុំពិតជាមានសំណាងដែលទទួលបានឱកាសចូលរួមវគ្គបណ្តុះបណ្តាលជាមួយ Roast Choice ក្រោមកម្មវិធី Thriive។ ឥឡូវនេះ ខ្ញុំមានការងារមានស្ថិរភាព និងអាចជួយផ្គត់ផ្គង់ឪពុកម្តាយរបស់ខ្ញុំបាន»។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖
- លោកស្រី ប្រាក់ ច័ន្ទភ័ស្តា មន្រ្តីកម្មវិធីជាន់ខ្ពស់ អង្គការហ្គេតស៊ី
- 012 59 59 22
- prak.chanphosda@gadc.org.kh
- ផ្ទះលេខ៣៩បេ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
