ឈៀងម៉ៃ ប្រទេសថៃ៖ ដោយមានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) តំណាងស្ត្រីចំណាកស្រុកមកពីប្រទេសកម្ពុជា3រូប ចូលរួមវេទិកាស្រ្តីជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ Women Exchange Get Together (WE Get) លើកទី 23 ជាមួយស្ត្រីចំណាកស្រុកភូមាជាង១០០នាក់ផ្សេងទៀតចាប់ពីថ្ងៃទី 5-9 ខែមីនា ឆ្នាំ 2024។ យើងមកជួបជុំគ្នាដើម្បីកសាងបណ្តាញ។ យើងគាំទ្រ និងផ្តល់អំណាចដល់គ្នាទៅវិញទៅមក។ នៅថ្ងៃទី 8 ខែមីនា អ្នកចូលរួមទាំងអស់ចូលរួមទិវានារីអន្តរជាតិជាសាធារណៈ ។ ប្រធានបទឆ្នាំនេះគឺ “បរិយាបន្ន ជំរុញទឹកចិត្ត”។